
ព្រះមហា ស្វាត ណារ៉ាម
ភិក្ខុឧត្តមប្បញ្ញោគ្រូបង្រៀនភាសាបាលីសំស្ក្រឹត
នៅឯពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់ ក្រុងសួង ខេត្តត្បូងឃ្មុំ
សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ, នៅក្នុងគេហទំព័រនេះខ្ញុំបានរៀបចំចែករំលែកចំណេះដឹផ្នែកភាសាសំស្ក្រឹត និងធ្វើធម្មទាន សៀវភៅភាសាសំស្ក្រឹតមួយចំនួន ទាំងផ្នែកសៀវភៅមេរៀន និងសៀវភៅវេយ្យាករណ៍

វេយ្យាករណ៍សំស្ក្រឹត

អ្នកបង្កើតគេហទំព័រ
ការរចនា
គេហទំព័រនេះ ត្រូវបានបង្កើតដោយព្រះមហា ស្វាត ណារ៉ាម (ភិក្ខុឧត្តមប្បញ្ញោ) គ្រូបង្រៀនភាសា
បាលីសំស្ក្រឹត នៅឯពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ខេត្តត្បូងឃ្មុំ

ការរចនា
ការចែករំលែកធម្មទាន គឺជាការផ្ដល់ជូននូវបញ្ញាញាណដែលមានតម្លៃមិនអាចកាត់ថ្លៃបាន
គេហទំព័រនេះត្រូវបានបង្កើតឡើយដោយខ្ញុំ ភិក្ខុស្វាត ណារ៉ាម
ឧត្តមប្បញ្ញោ, ជាគ្រូបង្ហាត់បង្រៀនផ្នែកពុទ្ធិកសិក្សា ក្នុងឯក
ទេសភាសាបាលីសំស្ក្រឹត សម្រាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១០,១១ និងទី១២) នៅគ្រឹះស្ថានសិក្សា ពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ការបង្កើតគេហទំព័រនេះ មានគោលបំណង ដើម្បីចែករំលែក
ចំណេះដឹងខ្លះៗ ពាក់ព័ន្ធទៅនឹង ភាសាសំស្ក្រឹត ផ្នែកពុទ្ធិក
មធ្យមសិក្សាបឋមភូមិ និង ផ្នែកពុទ្ធិកមធ្យមសិក្សាទុតិយភូមិ។ រាល់ឯកសារដែលបានផ្សព្វផ្សាយនៅក្នុងគេហំព័រនេះ ខ្ញុំបានអនុញ្ញាតឱ្យទាញយកដោយ ឥតគិតថ្លៃ គឺចែករំលែកជូន
ជាធម្មទានតែម្យ៉ាងគត់ ឥតមានធ្វើជំនួញឡើយ។
ការរៀបចំបណ្ណាល័យ
បណ្ដុំសៀវភៅវេយ្យាករណ៍សំស្ក្រឹត

ដើម្បីយល់ដឹងច្បាស់ប្រាកដក្នុងភាសាសំស្ក្រឹត អ្នកសិក្សាគប្បីស្វែងយល់ និងសិក្សាស៊ីជម្រៅក្នុងវេយ្យាករណ៍
សំស្ក្រឹត។ នៅក្នុងគេហទំព័រនេះខ្ញុំនឹងរៀបចំលើកយកវេយ្យាករណ៍មួយចំនួនមកសរសេរទុក និងរៀបចំសៀវ
ភៅវេយ្យាករណ៍សំស្ក្រឹត ដើម្បីទុកចែកជាធម្មទាន
បណ្ដុំសៀវភៅមេរៀនភាសាសំស្ក្រឹត
ផ្នែកសំស្ក្រឹតសុទ្ធ
នៅក្នុងទីនេះខ្ញុំបានរៀបចំសៀវភៅមេរៀនភាសាសំស្ក្រឹតសុទ្ធ ជាអក្សរទេវគរី ដែលសមស្របក្នុងបរិបទសិក្សាទូទៅក្នុងអក្សរសាស្ត្រនៃភាសាសំស្ក្រឹត

ផ្នែកសំស្ក្រឹតបរិវត្តន៍
ក្នុងគេហទំព័រនេះខ្ញុំបានរៀបចំ សៀវភៅមេរៀនភាសា
សំស្ក្រឹតដែលខ្ញុំបានបកប្រែរួច និងសៀវភៅភាសាសំស្ក្រឹតមួយចំនួនដែលបញ្ញវន្តខ្មែរ បានរៀបរៀងបោះពុម្ពរួច, យក
មកផ្សព្វផ្សាយបន្តក្នុងទីនេះ
%20%20SANSKRIT%20(%20For%20Standard%201%20)_nodrm.jpg)
បណ្ដុំស្លោកឧបទេសភាសាសំស្ក្រឹត
ស្លោកឧបទេសនានា
ខ្ញុំបានរៀបប្រមូលយក កំណាព្យសំស្ក្រឹតល្អៗ មួយចំនួន ដែលមានអត្ថន័យឧបទេសអប់រំ យកមកទុកផ្សព្វផ្សាយបន្តនៅក្នុងទីនេះ
विद्वत्वं च नृपत्वं च नैव तुल्यं कदाचन।
स्वदेशे पूज्यते राजा विद्वान् सर्वत्र पूज्यते॥
ភាពជាអ្នកប្រាជ្ញ និងភាពជាស្ដេច ក្នុងគ្រាខ្លះមិនស្មើភាព
គ្នាទាល់តែសោះ, ស្ដេចត្រូវគេគោរពបូជាតែក្នុងប្រទេស
របស់ខ្លួន, អ្នកប្រាជ្ញត្រូវបានគេគោរពបូជាគ្រប់ទីកន្លែង។
ដកស្រង់ចេញពីសៀវភៅ
កាព្យឧបទេសមាលាភាសាសំស្ក្រឹត
រចនាកំពាក្យសំស្ក្រឹត
ខ្ញុំបានសិក្សាស្រាវជ្រាវ អំពីរបៀបរចនាស្លោកសំស្ក្រឹតមួយចំនួន និងរចនាកំណាក្យសំស្ក្រឹតខ្លះៗយកមកផ្សព្វ
ផ្សាយក្នុងទីនេះផងដែរ
वीर्येण लभते वित्तं यत्नेन विन्दते प्रमाम्।
उत्साहेनापि सद्धर्मं ततोऽयं सर्वसाधकः॥
នរជនបានទ្រព្យសម្បត្តិដោយសារសេចក្ដីព្យាយាមទទួលបានចំណេះដឹងដោយសារសេចក្ដីព្យាយាម
សូម្បីទទួលនូវព្រះសទ្ធម្មក៏ដោយសារសេចក្ដីព្យាយាមដែរ
ព្រោះហេតុនោះ សេចក្ដីព្យាយាមនេះរមែងជាអ្នកញ៉ាំងការ
ងារទាំងពួងឲ្យសម្រេច។
តែងដោយ : ព្រះមហា ស្វាត ណារ៉ាម
បណ្ដុំអត្ថបទសំស្ក្រឹត
អត្ថបទខ្លី
អត្ថបទសំស្ក្រឹតខ្លីៗ ដែលមានប្រយោជន៍ដល់អ្នកសិក្សាភាសាសំស្ក្រឹតថ្នាក់ដំបូងនិងជាគតិសម្រាប់សិក្សាស្វែងយល់បន្ថែមដល់លោកអ្នកចេះដឹងផ្នែកភាសាសំស្ក្រឹត
कुक्कुटानां शब्दं श्रुत्वा केचिज्जना: शयनादुत्थाय स्वीयेषु कर्मसु प्रवर्तन्ते।
ជនទាំងឡាយពួកខ្លះស្ដាប់ឮនូវសំឡេងរបស់មាន់គោក
ទាំងឡាយហើយក្រោអំពីដំណេក ទើបចាត់ចែងនូវការ
ងារទាំងឡាយដែលជារបស់ខ្លួន។
វាក្យសព្ទសំស្ក្រឹត
វាក្យសព្ទទូទៅ
ក្នុងទីនេះ ខ្ញុំបានត្រៀមលើកយកវាក្យសព្ទវេយ្យាករណ៍
មួយចំនួនមកសរសេរផ្សព្វផ្សាយចែករំលែក ជាចំណេះដឹងបន្ថែម ទុកជាគតិវេយ្យាករណ៍ខ្លីៗ ដល់សោតុជនដែលមានបំណងចង់សិក្សា។
- श्रुत्वा < श्रु + क्त्वा (त्वा) ស្ដាប់ហើយ, ឮហើយ
- केचिज्जना: < केचित् + जनाः
- शयनादुत्थाय < शयनात् + उत्थाय
- उत्थाय < उत् + स्था + ल्यप् (य) ក្រោកហើយ...
- प्रवर्तन्ते < प्र + वृत् + अ + अन्ते ចាត់ចែង....
សព្ទរូប
ការប្រកបរូបសព្ទ
សព្ទមាលា គឺជាកម្រងនៃពាក្យសំស្ក្រឹតដែលប្រកបរូបតាមប្រត្យយរបស់នាមសព្ទ (មានសុប៑ ប្រត្យយជាដើម)។ ក្នុងទីនេះខ្ញុំបានយកគំរូទម្រង់ ប្រកបរូបតាមការាន្ត នីមួយៗ
យកមកបំបែក
सुबन्त प्रत्यय
विभक्तिः
प्रथमा
द्वितीया
तृतीया
चतुर्थी
पञ्चमी
षष्ठी
सप्तमी
एकवचनम्
स्
अम्
आ
ए
अस्
अस्
इ
द्विवचनम्
औ
औ
भ्याम्
भ्याम्
भ्याम्
ओः
ओः
बहुवचनम्
अस्
अस्
भिः
भ्यः
भ्यः
आम्
सु
ធាតុរូប
ការប្រកបធាតុរូប
ធាតុរូប គឺជាកម្រងនៃពាក្យសំស្ក្រឹតដែលប្រកបរូបតាម
ប្រត្យយ របស់ក្រិយាសព្ទ (មានតិង៑ ប្រត្យយជាដើម)។ ក្នុងទីនេះខ្ញុំបានយកគំរូទម្រង់ប្រកបរូបតាមលការ នីមួយៗ
យកមកបំបែក
लट्-वर्तमानकाल , परस्मैपदी
पुरुषः
प्रथमः
मध्यमः
उत्तमः
एकवचनम्
ति
सि
मि
द्विवचनम्
तः
थः
वः
बहुवचनम्
अन्ति
थ
मः
लट्-वर्तमानकाल , आत्मनेपदी
पुरुषः
प्रथमः
मध्यमः
उत्तमः
एकवचनम्
ते
से
इ
द्विवचनम्
इते
इथे
वहे
बहुवचनम्
अन्ते
ध्वे
महे

សហការី
ខ្ញុំសូមទទួលស្វាគមន៍ដោយសេចក្ដីសោមនស្ស ចំពោះបញ្ញវន្តផ្នែកភាសាបាលី សំស្ក្រឹត ខ្មែរ ដែលមានបំណងចង់ផ្សព្វផ្សាយចំណេះដល់ខេមរជន, អាចទាក់ទងមកខ្ញុំ ដើម្បីចូលរួមចែករំលែកធម្មទានក្នុងគេហទំព័រនេះ
បណ្ណាល័យភាសាសំស្ក្រឹត
នៅក្នុងគេហទំព័រនេះ ខ្ញុំបានប្រមូលសៀវភៅសិក្សា ផ្នែកភាសាសំស្ក្រឹតមួយចំនួន ទាំងផ្នែកសៀវភៅមេរៀន និងវេយ្យាករណ៍ចាប់តាំងពី កម្រិតទាប កម្រិតមធ្យម រហូតដល់កម្រិតខ្ពស់ មករក្សាទុក។ រាល់សៀវភៅដែលបានផ្សព្វផ្សាយ ក្នុងគេហទំព័រនេះ ខ្ញុំបានអនុញ្ញាតផ្ដល់ជូនជាធម្មទាន មិនបានធ្វើជំនួញក្នុងទម្រង់រូបភាពណាមួយឡើយ គឺចែករំលែកដោយឥតគិតថ្លៃ...




សំស្ក្រឹតសម្រាប់ពុទ្ធិកមធ្យមសិក្សាបឋមភូមិនិង ទុតិយភូមិ
សៀវភៅសំស្ក្រឹតសម្រាប់ពុទ្ធិកសិក្សាកម្ពុជរដ្ឋ
នៅក្នុងសាលាពុទ្ធិកវិទ្យាល័យនៃកម្ពុជរដ្ឋ ថ្នាក់មធ្យមសិក្សាទាំងពីរកម្រិត មានមុខវិជ្ជាសិក្សាចំនួន១៤មុខ, នៅក្នុងចំណោម១៤មុខវិជ្ជានោះ មានភាសាសំស្ក្រឹតមួយផងដែរ។ សៀវភៅសំស្ក្ឫតពាលាទឝ៌ះនិងសៀវ
ភៅសំស្ក្ឫតប្រថមាទឝ៌ះ ត្រូវបានអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា រៀបចំជាកម្មវិធីសិក្សាផ្នែកភាសាសំស្ក្រឹត។
កម្មវិធីសិក្សា
សៀវភៅសិក្សាសម្រាប់ពុទ្ធិកមធ្យុមសិក្សាទាំងពីរកម្រិត
ខ្ញុំត្រៀមបញ្ចូលសៀវភៅសម្រាប់សិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាទាំងពីរកម្រិត ចូលក្នុងគេហទំព័រនេះ ទុកជាឯក
សារឌីជីថលសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ
























