
សូមស្វាគមន៍
គ្រូបង្រៀនភាសាបាលី-សំស្ក្រឹត
នៅក្នុងគេហទំព័រនេះ ខ្ញុំបានប្រមូលសៀវភៅសិក្សាផ្នែកភាសាបាលី សំស្ក្រឹត និងសៀវភៅនានាមួយចំនួនទៀតដែលពាក់ព័ន្ធជាមួយនឹងព្រះពុទ្ធសាសនា មានដូចជា ព្រះត្រៃបិដក ព្រះអដ្ឋកថា ជាដើម ទុកចែកជាធម្មទាន។
រាល់សៀវភៅដែលបានផ្សាព្វផ្សាយក្នុងគេហទំព័រនេះ ខ្ញុំបានអនុញ្ញាតផ្ដល់ជូនជាធម្មទាន មិនបានធ្វើជំនួញក្នុងទម្រង់រូបភាពណាមួយឡើយ គឺចែករំលែកដោយឥតគិតថ្លៃ...
សប្បុរសជនអាចបរិច្ចាគឧបត្ថម្ភចូលរួមផ្សព្វផ្សាយធម្មទានបន្ត
វេយ្យាករណ៍សំស្ក្រឹត
វេយ្យាករណ៍សំស្ក្រឹត បុព្វភាគនេះមានសារៈសំខាន់សម្រាប់អ្នកសិក្សាភាសាសំស្ក្រឹតកម្រិតមូលដ្ឋាន..។
វេយ្យាករណ៍បុព្វភាគនេះសិក្សាអំពី
អក្សរវិធី សន្ធិវិធី នាមវិធី សវ៌នាម អវ្យយសព្ទ សំខ្យាសព្ទ រៀបរៀងដោយ ព្រះសាក្យវង្ស សុវណ្ណវជិរប្បញ្ញោ ហួត តាត
កាលនៅជាអាចារ្យបង្រៀនសំស្ក្រឹត នៅឯសាលាបាលីជាន់ខ្ពស់ អធិបតីរងនៃក្រុមជំនុំប្រែព្រះត្រៃបិដក។
ឆន្ទោជោតក
សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេសភាសាបាលី
ឯកសារនេះខ្ញុំបានស្នើសុំលោកគ្រូឧទ្ទេសាចារ្យ បៀន សុភា ដើម្បីទុកក្នុងគេហទំព័រនេះ
និងផ្សព្វផ្សាយចែករំលែកចំណេះដឹងដល់សិក្ខាកាមជនានុជនខេមរបុត្រ
សន្ធិវិធានក្នុងបាលិវេយ្យាករណ៍
និក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស បាលី
ឯកសារនេះខ្ញុំបានស្នើសុំព្រះមហា រ៉ូត ស៊ីរួន (សាសនធរោ) ដើម្បីទុកក្នុងគេហទំព័រនេះ
និងផ្សព្វផ្សាយចែករំលែកចំណេះដឹងដល់សិក្ខាកាមជនានុជនខេមរបុត្រ

ក្នុងគេហទំព័រនេះ ខ្ញុំកំពុងប្រមូលយកសៀវភៅកម្មវិធីសិក្សានានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងសៀវភៅផ្សេងៗទៀត មកតម្កល់ទុកក្នុងទីនេះ ដើម្បីចែករំលែកដោយឥតគិតថ្លៃ...
រូបគំនូរគូរផ្ទាល់ដៃ
រូបរបស់ភិក្ខុ
ស្វាត ណារ៉ាម (ឧត្តមប្បញ្ញោ)
-រូបគំនូរនេះគូរដោយសាមណេរ គុត្តសារោ
-គូរសម្រេចក្នុងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥
-ទីកន្លែងគូរ វត្តវិហារទន្ទឹម ក្រុងសួង ខេត្តត្បូងឃ្មុំ
-រូបនេះរក្សាទុកជាអនុស្សាវរីយ៍ក្នុងគេហទំព័រនេះ ដែល
ជាស្នាដៃរបស់សិស្សដែលបានគូរប្រគេនគ្រូ...


កម្មវិធីបិទវគ្គបណ្ដុះបណ្ដាល
គណៈគ្រប់គ្រងសាលាពុទ្ធិកមធ្យមសិក្សាសម្រាប់ឆ្នាំ២០២៥-២០២៦
ក្រោមអធិបតីភាព សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្ដេចព្រះអគ្គាធិការង ព្រះមន្ត្រីសង្ឃ និងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសានា ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា។

រូបថតទទួលលិខិតបញ្ជាក់ការសិក្សា
របស់ព្រះមហា ស្វាត ណារ៉ាម និងព្រះមហា យង់ ឆុង ជាសិក្ខាកាមមកពី
ពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


សិក្ខាកាមមកពី
ពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


កម្រងរូបភាពអនុស្សាវរីយ៍ជាមួយនឹងសមណសិស្ស សិស្ស
ថ្នាក់មធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១០ ១១និងទី១២) នៃ
ពុទ្ធិកវិទ្យាល័យម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ន សែន
ឆ្នាំសិក្សា២០២៤-២០២៥

.jpg)

ពុទ្ធិកវិទ្យាល័យ
ស្ថិតនៅក្នុងវត្តវិហារទន្ទឹម សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ
.jpg)
រូបថតអនុស្សាវរីយ៍ ជាមួយនឹងកូនសិស្សរបស់ខ្ញុំ
រូបថតមួយចំនួននេះ ថតនៅពេលចុងម៉ោងសិក្សា បន្ទាប់អំពីសមណសិស្ស សិស្ស
សិក្សាក្នុងមុខវិជ្ជាភាសាបាឡី និងភាសាសំស្ក្រឹតរួច, ដែលបានបង្ហាត់បង្រៀនដោយ
ខ្ញុំផ្ទាល់(ភិក្ខុស្វាត ណារ៉ាម ឧត្តមប្បញ្ញោ គ្រូបង្រៀនបាលីសំស្ក្រឹត)។
រូបថតឆ្នាំសិក្សាចាស់ ៖ ឆ្នាំ២០២៤-២០២៥
កំពុងធ្វើបច្ចុប្បន្នភាព
គម្រោងបញ្ចូលរូបថតរបស់សិស្សគ្រប់រូប
.jpg)
សៀវភៅមេរៀនភាសាសំស្ក្រឹត
संस्कृतकौमुदी
कक्षाा ३

សំស្ក្ឫតកៅមុទី
ថ្នាក់ទី៣
संस्कृतसुधा
कक्षाा ६

សំស្ក្ឫតសុធា
ថ្នាក់ទី៦
संस्कृतकौमुदी
कक्षाा ८




































