top of page

ស្លោកឧបទេស

प्रथमश्लोकः

नभसो भूषणं चन्द्रो  नारीणां भूषणं पतिः।
पृथिव्या भूषणं राजा  विद्या सर्वस्य भूषणम्॥

ស្លោកទី១

នភសោ ភូឞណំ ចន្ទ្រោ     នារីណាំ ភូឞណំ បតិះ
ប្ឫថិវ្យា ភូឞណំ រាជា         វិទ្យា សវ៌ស្យ ភូឞណម៑។

ខេមរត្ថន័យ
ព្រះចន្ទជាលម្អអាកាសវេហា, ប្ដីជាលម្អនៃស្ត្រីជាភរិយា, ព្រះរាជាលម្អនៃពសុធា, ចំណេះវិជ្ជាជាលម្អនៃជនទាំងពួង។

ប្រែលោតប្រយោគ
चन्द्रः រីព្រះចន្ទ្រ  भूषणम् ជាលម្អ  नभसः នៃមេឃ, ​ पतिः រីប្ដី  भूषणम् ជាលម្អ  नारीणाम् នៃស្ត្រីទាំងឡាយ, 
राजा រីព្រះរាជា भूषणम् ជាលម្អ पृथिव्याः នៃប្រថពី, विद्या រីចំណេះវិជ្ជា भूषणम् ជាលម្អ सर्वस्य នៃជនទាំងពួង។

វាក្យសព្ទ

- नभसो भूषणं < नभसः + भूषणं
- चन्द्रो  नारीणां < चन्द्रः + नारीणां
- पृथिव्या भूषणं < पृथिव्याः + भूषणं

- भूषणम् < भूष् + ल्युट् + अम्
- चन्द्रः < चदि + रक् + स्
- विद्या < विद् + क्यप् + टाप्

द्वितीयश्लोकः

माता शत्रुः पिता वैरी  येन बालो न पाठितः।
न शोभते सभामध्ये   हंसमध्ये बको यथा॥

ស្លោកទី២

មាតា ឝត្រុះ បិតា វៃរី     យេន ពាលោ ន បាឋិតះ
ន ឝោភតេ សភាមធ្យេ   ហំសមធ្យេ ពកោ យថា។

ខេមរត្ថន័យ
ក្មេងដែលម្ដាយឪពុកណាមិនបង្ហាត់បង្រៀនហើយ, ម្ដាយនោះគឺជាសត្រូវ, ឪពុកនោះជាអ្នកមានពៀរវេរា។
សត្វកុករមែងមិនល្អស្អាតក្នុងចំណោមនៃសត្វក្ងានយ៉ាងណា, ក្មេងនោះឯងរមែងមិនល្អសមរម្យក្នុងកណ្ដាលនៃជំនុំជន។

ប្រែលោតប្រយោគ
बालः រីក្មេង ​ येन (मातापित्रा គឺម្ដាយនិងឪពុក) ឯណា  न पाठितः មិនបង្ហាត់បង្រៀនហើយ  (सा) माता រីម្ដាយនោះ शत्रुः ជាសត្រូវ (सः) पिता រីឪពុកនោះ वैरी ជាអ្នកមានពៀរវេរា,  बकः រីសត្វកុក (न शोभते មិនល្អសមរម្យ)
हंसमध्ये ត្រង់កណ្ដាលនៃហ្វូងក្ងាន यथा យ៉ាងណា (सः बालः រីក្មេងនោះ) न शोभते មិនល្អសមរម្យ सभामध्ये 
ត្រង់កណ្ដាលនៃសភា (तथा ក៏យ៉ាងនោះដែរ)។

វាក្យសព្ទ

- बालो न < बालः + न
-
बको यथा < बकः + यथा
-
माता < मान् + तृच् + स्
-
पिता < पा + तृच् + स्

- वैरी < वैर + इनि + स्
  वि. वैरमस्यास्तीति = वैरी (पिता)
- पाठितः < पठ् + णिच् + इट् + क्त + स्

- शोभते < शुभ् + अ + ते
-
सभामध्ये < सभा + मध्य + इ
  वि. सभाया मध्यः-ध्या-ध्यम्
=सभामध्यः, 
      सभामध्या, सभामध्यम्
-
हंशमध्ये < हंस + मध्य + इ
 
वि. हंसानां मध्यः-ध्या-ध्यम् 
= हंसमध्यः,         हंसमध्या, हंसमध्यम्

तृतीयश्लोकः

वीर्येण लभते वित्तं    यत्नेन विन्दते प्रमाम्।

उत्साहेनापि सद्धर्मं    ततोऽयं सर्वसाधकः॥

ស្លោកទី៣

វីយ៌េណ លភតេ វិត្តំ      យត្នេន វិន្ទតេ ប្រមាម៑ 
ឧត្សាហេនាបិ  សទ្ធម៌ំ    តតោ'យំ សវ៌សាធកះ។

ខេមរត្ថន័យ
នរជនបានទ្រព្យដោយសារសេចក្ដីព្យាយាម ទទួបានចំណេះវិជ្ជាដោយសារសេចក្ដីព្យាយាម សូម្បីទទួលបាននូវធម៌របស់
សប្បុរសក៏ដោយសារសេចក្ដីព្យាយាមដែរ, ព្រោះនោះឯងសេចក្ដីព្យាយាមនេះរមែងអ្នកញ៉ាំងការងារទាំងពួងឲ្យសម្រេច។

ប្រែលោតប្រយោគ
​(जनः រីជន)  लभते តែងបាន  वित्तम् នូវទ្រព្យសម្បត្តិ  वीर्येण ដោយសារសេចក្ដីព្យាយាម  विन्दते តែងទទួលបាន प्रमाम् នូវប្រាជ្ញា  यत्नेन ដោយសារសេចក្ដីព្យាយាម,  (लभते តែងបាន)  सद्धर्मम् នូវធម៌របស់សប្បុរស  उत्साहेन अपि ក៏ដោយសារសេចក្ដីព្យាយាមដែរ,   ततः  ព្រោះហេតុនោះ  अयम् (वीर्यः រីសេចក្ដីព្យាយាម)នេះ  सर्वसाधकः (अस्ति) រមែងជាអ្នកញ៉ាំងការងារទាំងពួងឲ្យសម្រេច។

វាក្យសព្ទ

- लभते < लभ् + अ + ते
-
विन्दते < विन्द् अ 
+ ते
-
उत्साहेनापि < उत्साहेन + अपि
-
सद्धर्मं < सत् + धर्म + अम्

    वि. सतां धर्मः = सद्धर्मः
- ततोऽयं < ततः + अयं

- सर्वसाधकः < सर्व + साध् + ण्वुल् + स्
   
ឬ < सर्व + सिध् + णिच् + ण्वुल् + स्
    वि. सर्वं कार्यं साध्यति निष्पादयतीति
       
= सर्वसाधकः ឬ
       सर्वं कार्यं साधयतीति = सर्वसाधकः  
 

គម្រោងសរសេរស្លោកសំស្ក្រឹតរបស់បុរាណាចារ្យ ចំនួន៥០ស្លោក

និងគម្រោងតែងកំណាព្យសំស្ក្រឹតដោយខ្លួនឯងចំនួន៥០ស្លោក

bottom of page