នាស្ដិ វិទ្យាសមំ វិត្តម៑
ទ្រព្យដែលស្មើដោយចំណេះវិជ្ជារមែងមិនមាន

សូមស្វាគមន៍
បណ្ណាល័យពហុសាស្ត្រ
នៅក្នុងគេហទំព័រនេះ ខ្ញុំបានប្រមូលសៀវភៅសិក្សាផ្នែក ភាសាបាលី សំស្ក្រឹត និងសៀវភៅនានា មួយចំនួនដែលពាក់ព័ន្ធជាមួយនឹងព្រះពុទ្ធសាសនាមានដូចជា ព្រះត្រៃបិដក ព្រះអដ្ឋកថា ជាដើម ព្រមទាំងសៀវភៅនីតិសាស្ត្រមួយចំនួនទៀត យកមកផ្សព្វផ្សាយបន្តទុកចែកជាធម្មទាន។ រាល់សៀវភៅដែលបានផ្សាព្វផ្សាយក្នុងគេហទំព័រនេះ ខ្ញុំបានអនុញ្ញាតផ្ដល់ជូនជាធម្មទាន មិនបានធ្វើជំនួញក្នុងទម្រង់រូបភាពណាមួយឡើយ គឺចែករំលែកដោយឥតគិតថ្លៃ...
អ្នករចនាគេហទំព័រ
ភិក្ខុ ស្វាត ណារ៉ាម ឧត្តមប្បញ្ញោ
គ្រូបង្រៀនភាសាបាលីសំស្ក្រឹត
សប្បុរសជនអាចបរិច្ចាគថវិកាតាមសេចក្ដីពេញចិត្ត
ដើម្បីផ្សព្វផ្សាយធម្មទាននៅក្នុងគេហទំព័រនេះ



ចំណេះវិជ្ជារមែងផ្ដល់ឱ្យវិន័យ វិន័យផ្ដល់ឱ្យនូវសេចក្ដីថ្លៃថ្នូរ
विद्या ददाति विनयं विनयाद्याति पात्रताम्।
6
សក្កតោបទេស
नभसो भूषणं चन्द्रो नारीणां भूषणं पतिः।
पृथिव्या भूषणं राजा विद्या सर्वस्य भूषणम्॥
ចន្ទ្រាលម្អអាកាសវេហាស៍ ស្វាមីភស្ដាលម្អនារី
ក្សត្រិយ៍រាជាលម្អប្រថពី វិជ្ជាពុទ្ធីលម្អសព្វជន។
[ខៃ...]
ព្រះចន្ទ្រាលម្អនភាល័យ ភស្ដាស្វាមីលម្អទារា
មហាក្សត្រលម្អពសុធា ចំណេះវិជ្ជាលម្អសព្វជន។ (ភិក្ខុស្វាត ណារ៉ាម)




.png)
.png)

































